ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីប្រគល់និងទទួលរថយន្តដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនដល់កងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ


រាជធានីភ្នំពេញ, ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក អញ្ជើញជាអធិបតីក្នុងពិធីប្រគល់និងទទួលរថយន្តដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់កងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ ដែលថវិការបានមកពីការចូលរួមជួយឧបត្ថមពីសំណាក់ក្រុមសប្បុរសជនក្នុងប្រទេស ដែលមានសមានចិត្តជួយលើកកម្ពស់ប្រសិទ្ធភាពនិងលទ្ធភាព របស់កងកម្លាំងប្រដាប់អាវុធក្នុងការបំពេញភារកិច្ចបម្រើជាតិនិងប្រជាជនយើង។