លោក ម៉ែន ម្លប់បុណ្យ បានដឹកនាំមន្ត្រីនាយកដ្ឋាន នឹងក្រុមការងារបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ចុះទៅតំបន់មេទឹកកណ្តៀង


នៅថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ លោក ម៉ែន ម្លប់បុណ្យ អនុប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីនាយកដ្ឋាន ដោយសហការជាមួយនឹងក្រុមការងារបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ចុះទៅតំបន់មេទឹកកណ្តៀង ស្ថិតក្នុងឃុំតាំងក្រាំង ស្រុកបាធាយ ដើម្បីអនុវត្តការងារដូចខាងក្រោម ៖
-ជួបប្រជុំជាមួយអាជ្ញាធរឃុំតាំងក្រាំង ដើម្បីបញ្ជាក់ជូនអំពីគោលបំណងសំខាន់ៗ ក្នុងការបង្កើតសហគមន៍កសិករប្រើប្រាស់ទឹកប្រព័ន្ធធារាសាស្រ្តងអាងមេទឹកកណ្តៀង ផ្អែកតាមស្មារតីនៃកិច្ចប្រជុំបើកទូលាយ ដែលបានប្រារព្ធធ្វើឡើងនៅសាលាខេត្តកំពង់ចាម នាថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២០ ក្រោមការដឹកនាំដោយ ឯកឧត្តមអភិបាលខេត្តកំពង់ចាម និងឯកឧត្តមអគ្គនាយកបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម (ក្រោមការអនុញ្ញាតដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនុយម) និងមានការចូលរួមពីគ្រប់សមាសភាពទាំងអស់ដែលមានការពាក់ព័ន្ធ
-ស្នើសុំការសហការ និងស្នើសុំការគាំទ្រពីមន្ទីរធនធានទឹក និងឧតុនិយម ជាពិសេសពីអាជ្ញាធរដែនដី ដើម្បីឲ្យដំណើរការនៃការបង្កើតសហគមន៍ក្នុងតំបន់ប្រព័ន្ធធារាសាស្ត្រខាងលើប្រព្រឹត្តទៅបានល្អ ដើម្បីថែរក្សាការពារផ្ទៃដីអាងទឹកសម្រាប់ការងារស្រោចស្រព ការប្រើប្រាស់សម្រាប់សត្វពាហនៈ សម្រាប់លំនៅដ្ឋាន និងរក្សាបាននូវមច្ចាជាតិដែលមាននៅក្នុងបឹង ដើម្បីអាចដោះស្រាយបានជីវភាពប្រចាំថ្ងៃសម្រាប់សហគមន៍ទាំងមូល
– ចុះពិនិត្យស្ថានភាពជាក់ស្តែងដល់ទីកន្លែងចំនុចទីតាំងហេដ្ឋារចនាសម្ព័ន្ធសំណង់ប្រព័ន្ធធារាសាស្រ្ត និងពិនិត្យមើលចំណុចទីតាំងទំនាស់
– ពិនិត្យមើលទីតាំងដែលមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវជួយកាយព្រុំដី រវាងអាងទឹក និងដីកសិករ ដើម្បីថែរក្សាបាននូវផ្ទៃអាងដូចដែលបានសម្រេចក្នុងអង្គប្រជុំបើកទូលាយនៅសាលាខេត្តកំពង់ចាម ៕