ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចំអកឲ្យអ្នកវិភាគដែលលើកឡើងថា មិនទាន់មានការចាំបាច់ទិញរថយន្តទាំង២៩០គ្រឿង ជាការវិភាគគ្មានមូលដ្ឋានច្បាស់លាស់


(ភ្នំពេញ)៖ ការវិភាគដែលលើកឡើងថា កម្ពុជាមិនទាន់មានការចាំបាច់ ក្នុងការទិញរថយន្តយោធាទាំង ២៩០គ្រឿងពីប្រទេសចិន គឺជាការវិភាគមួយ ដែលគ្មានមូលដ្ឋានច្បាស់លាស់សោះឡើយ។ នេះជាការចំអករបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ទៅកាន់ក្រុមអ្នកវិភាគ ដែលមាននិន្នាការប្រឆាំងមួយចំនួន ក្នុងពិធីប្រគល់-ទទួលរថយន្ត អំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់កងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ កងកម្លាំងនគរបាលជាតិ នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ។