សមាជិកគណ:អចិន្ត្រៃយ៍គណ:កម្មាធិការគណបក្សខេត្តពោធិ៍សាត់ ចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនូវវិធានការការពារទប់ស្កាត់មេរោគកូវីដ១៩


ល្ងាចថ្ងៃព្រហស្បតិ៍ ១៣ រោចខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០
លោក សំរិទ្ធិ អេង សមាជិកគណ:អចិន្ត្រៃយ៍គណ:កម្មាធិការគណបក្សខេត្ត ប្រធានគណៈកម្មាធិការ
គណបក្សក្រុង និងជាប្រធានក្រុមប្រឹក្សាក្រុងពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត
ម៉ៅ ធនិន ប្រធានគណៈកម្មាធិការនៃគណបក្សខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ក់ រ៉ា អនុប្រធានគណបក្សខេត្ត ប្រធានគណៈប្រចាំការ ដោយមានការអញ្ជើញចូលរួមពី សមាជិក សមាជិកា ក្រុមប្រឹកហសាក្រុង លោកប្រធានក្រុមការងារចុះជួយសង្កាត់បន្ទាយដី សមាគមន៍យុវជនស្រឡាញ់សន្តិភាព សហភាពសហព័ន្ធយុវជន មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋានសង្កាត់ បានអញ្ជើញចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនូវវិធានការការពារទប់ស្កាត់មេរោគកូវីដ១៩ នៅភូមិកែវ សុវណ្ណក្រោម សង្កាត់បន្ទាយដីក្រុងពោធិ៍សាត់ ដោយនាំយកអង្ករដែលជាការឧបត្ថម្ភរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ចែកជូនប្រជាពលរដ្ឋ ដែលខ្វះខាតពិតប្រាកដ មានចាស់ជរា ជនពិការ ជនក្រីក្រនិងទុរគតជន ចំនួន ២០ គ្រួសារផងដែរ។ ក្នុងឱកាសនោះ លោក សំរិទ្ធិ អេង បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណ:កម្មាធិការគណបក្សខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្ត នឹង ឯកឧត្តម ម៉ក់រ៉ា អនុប្រធានគណបក្សខេត្ត ប្រធានគណ:ប្រការ និងជាប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងបានសំណូមពរ និងណែនាំ ឲ្យពួកគាត់អនុវត្តន៍បន្តនូវបទបញ្ជារបសរាជរដ្ឋា
ភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ
កម្ពុជានិងវិធានការណែនាំរបស់ក្រសួងសុខា
ភិបាល ។ លោកបាន បញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចបានដាក់ចេញនូវបទបញ្ជានិងវិធានការនានានៃយន្តការការពារមេរោគកូវីត-19និងវិធានការណែនាំ របស់ក្រសួងសុខាភិបាលដោយមាន
ប្រសិទ្ធភាពខ្ពស់បានទប់សភាពការណ៍ការពារប្រជា
ពលរដ្ឋធ្វើឲ្យអត្រាឆ្លងនៃមេរោគកូវីដនេះមានត្រឹម
តែ១២៩ ករណី ពុំមានករណីស្លាប់ម្នាក់ទេ មកទល់ថ្ងៃនេះដោយសារការយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល បានធ្វើឲ្យអ្នកសះស្បើយ១២៦ នាក់
ហើយ ចំណែកនៅខេត្តពោធិ៍សាត់យើងដោយមានឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ មានភាពឈ្លាសវៃបានអនុវត្តន៍នូវវិធានការនេះគ្រប់គ្រងប្រជាពលករចំណាកស្រុកវិលមកមាតុភូមិបានប្រើប្រាស់យន្តការចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាន់ពេលវេលាធ្វើឲ្យខេត្តពោធិ៍ដាត់ពុំមានប្រជាជនណាម្នាក់ឆ្លងទេ ចុងក្រោយ លោក សំណូមពរដល់ប្រជាពលរដ្ឋបន្តអនុវត្តន៍តាមប្រពៃណីយ៍ទម្លាប់កន្លងមករស់នៅស្អាត អនាម័យ លាងដៃជាមួយនិងសាប៊ូ និងអាល់កុល ឬជែលកំចាត់មេរោគ
តាមបទបញ្ជារបស់រាជរដ្ឋាភិបាលនិងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ។ ក្រោយពីចែកអង្ករដល់បងប្អូនរួចរាល់ហើយ លោក សំរិទ្ធិ អេង ក៏បានឆ្លៀតឱកាសនេះ ទៅសួរសុខទុក្ខដល់ លោកស្រី សេង យិន ដែលត្រូវជាភរិយារបស់លោកប្រធានភូមិ ទើបនឹងធ្វើការវះកាត់ហើយ ដោយនាំយកអង្ករ នឹងថវិកាមួយចំនួនទៅឧបត្ថម្ភដល់គាត់ផងដែរ ។