សម្តេច ពិជ័យសេនា ទៀ បាញ់ អញ្ជើញចូលទស្សនាការតាំងពិព័រណ៍​ នៃដំណេីរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍​ប៉ុល​ ពត​


ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ សម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានអញ្ជើញចូលទស្សនាការតាំងពិព័រណ៍​ នៃដំណេីរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍​ប៉ុល​ ពត​ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងបានអុជធូបបួងសួងសុំសេចក្តីសុខនៅ រោងអ្នកតាចាស់និងរោងអ្នកតាថ្មី និងបានចុះពិនិត្យទីតាំងបម្រុងសម្រាប់សាងសង់សារមន្ទីរ ព្រមទាំងទីតាំងត្រៀមបម្រុងសម្រាប់សាងសង់សាលាសំណាក់ទី២ នៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។