ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទីមួយ នៃគណៈកម្មការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត(គ.យ.ក.ស.) ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែរបស់ក្រុមការងារទីមួយ


នៅព្រឹកថ្ងៃចន្ទ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នាទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី១នៃ​គណៈកម្មការ ដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត(គ.យ.ក.ស) បាន ដឹកនាំប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែរបស់ក្រុមការងារទីមួយដែលបានចុះបំពេញភារកិច្ចដោះស្រាយការកកស្ទះសំណុំរឿងនៅសាលាដំបូងរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ក្នុងគោលបំណងសរុបអំពីលទ្ធផលការងារផង និងលើកទិសដៅបន្តសម្រាប់ខែក្រោយទៀតរបស់ក្រុមការងារទីមួយ នៃ គ.យ.ក.ស. ។