សម្តេច ភក្តី សាយ ឈុំ អញ្ជើញចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព លោក សេង សាញ់


ព្រឹកថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែ
មិថុនា ឆ្នាំ២០២០ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព លោក សេង សាញ់ ចៅសង្កាត់ ស្ទឹងមានជ័យទី១ ដែលបានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៤:៣០នាទីរសៀល ក្នុងជន្មាយុ៧០ឆ្នាំ ដោយរោគាពាធ។
សពលោក សេង សាញ់ ត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានស្ថិតក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ…៕