សម្ដេចក្រឡាហោម ស ខេង បានអនុញ្ញាតឱ្យប្រធានក្រុមហ៊ុន Hong Da Sheng Steel (Cambodia) ព្រមទាំងសហការី ចូលជួបសម្ដែងការគួរសម


នៅសៀលថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃ២៣ ខែមិថុនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោក Lin Xiang Rong ប្រធានក្រុមហ៊ុន Hong Da Sheng Steel (Cambodia) ព្រមទាំងសហការី ចូលជួបសម្ដែងការគួរសម និងប្រគល់អំណោយម៉ាសចំនួន ២០០.០០០ម៉ាស ជូនក្រសួងមហាផ្ទៃ សម្រាប់ការប្រើប្រាស់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ៕