រដ្ឋបាលខណ្ឌបឹងកេងកង បានបើកកិច្ចប្រជុំស្តីពី ការកំណត់បែងចែកភារកិច្ច និងការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង អាណត្តិទី០៣ ឆ្នាំ២០២០


នាព្រឹកថ្ងៃច័ន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០
រដ្ឋបាលខណ្ឌបឹងកេងកង បានបើកកិច្ចប្រជុំស្តីពី «ការកំណត់បែងចែកភារកិច្ច និងការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង អាណត្តិទី០៣ ឆ្នាំ២០២០ »
ក្រោមអធិបតីភាព លោកម៉ៅ កុលម៉ារឌី អភិបាលរង តំណាងលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ដោយមានការអញ្ជើញចូលរួមពីលោកស្រី ស៉ិន រតនា អភិបាលរង លោកនាយករដ្ឋបាលខណ្ឌ លោក-លោកស្រីប្រធានអនុប្រធានការិយាល័យ និងអង្គភាពចំណុះរដ្ឋបាលខណ្ឌ៕