រដ្ឋបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យសំណង់ដែលសាងសង់រំលោភលើផ្ទៃបឹងត្របែក


នៅព្រឹកថ្ងៃចន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០
រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក អាំង សិរីពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខណ្ឌចំការមន តំណាងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យសំណង់ដែលសាងសង់រំលោភលើផ្ទៃបឹងត្របែក ដែលស្ថិតនៅផ្លូវលេខ១០៥ ក្រុម២៤ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ក្រោយពីត្រួតពិនិត្យរួចមក ក្រុមការងារដ្ឋបាលខណ្ឌចំការមន បានសម្រេចអោយរុះរើសំណង់ខាងលើនេះចេញ។