សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាតផ្នែកដោនស្ទ្រីម


ឯកឧត្តម ឌិត ទីណា រដ្ឋលេខាធិការ និងជាតំណាង ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអញ្ជើញជាអធិបតីភាពក្នុង សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាតផ្នែកដោនស្ទ្រីម ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍នានា និងក្រុមហ៊ុនប្រេងកាត ដែលធ្វើសកម្មភាពផ្នែកដោនស្ទ្រីម និងសកម្មភាពពាក់ព័ន្ធនានានឹងផ្នែកដោនស្ទីម ដើម្បីប្រមូលធាតុចូលលើខ្លឹមសារនៃសេចក្តីព្រាងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាតផ្នែកដោនស្ទ្រីម។

សាលសន្និសីទប្រេងកាត ថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០