ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ អញ្ជើញកាត់ឫសសីមា និងចែកអំណោយជូនប្រជាពលរដ្ឋ ជាង១ពាន់នាក់ នៅស្រុកស្វាយចេក


            នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៦​នេះ ឯកឧត្តម កែវ គឹមយ៉ាន ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ ចុះ​ជួយ​ខេត្ត​បន្ទាយ​មានជ័យ និង​លោក​ជំទាវ បាន​ដឹក​នាំ ថ្នាក់​ខេត្ត ក្រុម​ការងារ​ចុះ​មូល​ដ្ឋាន​ស្រុក​ស្វាយ​ចេក ព្រម​ទាំង​មន្រ្តី​ពាក់​ព័ន្ធ​ជា​ច្រើន​នាក់ អញ្ជើញ​ចូល​រួម​កាត់​ឫស​សីមា ព្រះវិហារ ស្ថិត​នៅ​វត្ត​ខ្វាវ ភូមិ​ខ្វាវ​ខាង​លិច ឃុំ​ស្វាយ​ចេក ស្រុក​ស្វាយ​ចេក ក្រោយ​ពី​បញ្ចប់​ការ​សាង​សង់​។

នៅក្នុង​ឱកាស​នោះ ឯកឧត្តម កែ គឹមយ៉ា និង​លោក​ជំទាវ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​ការងារ ក៏​បាន​ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ ជាង​១ពាន់​នាក់​ ដែល​បាន​ចូល​រួម​ផង​ដែរ​។

នៅ​ចំពោះ​ប្រជាពលរដ្ឋ​ជាង​១​ពាន់​នាក់​នេះ ឯកឧត្តម កែ គឹមយ៉ាន បាន​ផ្តាំ​ផ្ញើ​ការ​សួរ​សុខ​ទុក្ខ របស់​សម្តេច​តេជោ ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​គណបក្ស​ទាំង​អស់ ដែល​បាន​ដឹក​នាំ​ប្រទេស ឲ្យ​មាន​ការ​រីក​ចំរើន​យ៉ាង​ខ្លាំង និង​នាំ​មក​នូវ​សុខ​សន្តិភាព រហូត​មក​ដល់​ពេល​នេះ ។

ជាមួយ​គ្នា​នេះ​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់ គណបក្ស​ប្រជាជន​រូប​នេះ ក៏​បាន​សន្យា​ធ្វើ​ការ​អភិវឌ្ឍន៍​តាម​មូល​ដ្ឋាន នៅ​ខេត្ត​បន្ទាយ​មានជ័យ កាន់​តែ​រីក​ចំរើន​ខ្លាំង​ឡើង ទាំង​វិស័យ​អាណាចក្រ និង​ពុទ្ធ​ចក្រ​៕

12513505_1550002478647451_6272306901261033239_o   12513518_1550002345314131_6369950530202115324_o

12633523_1550002341980798_4938141439203847650_o   12640531_1550002395314126_8524508920556899417_o

12593487_1550002458647453_7576881075652502918_o   12640326_1550002431980789_8145339257517941069_o