ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំក្រុមការងារ និងក្រុមទីប្រឹក្សា ADB និង CFW ប្រចាំ ក្រសួងធនធានទឹក និងឧតុនិយម ចូលរួមប្រជុំ Video Conference, VC ជាត្រីភាគី


នៅថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM បានដឹកនាំក្រុមការងាររបស់ក្រសួងជាច្រើនរូប និងក្រុមទីប្រឹក្សា ADB និង CFW ប្រចាំ ក្រសួងធនធានទឹក និងឧតុនិយម ចូលរួមប្រជុំ Video Conference, VC ជាត្រីភាគី រួមមាន ៖
១- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF
២- ក្រសួងធនធានទឹក និងឧតុនិយម MOWRAM
៣- អង្គការ អភិរក្សសត្វព្រៃ WCS
ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងក្រសួង MEF និងADB បានសម្រេចឲ្យអង្គការ WCS ធ្វើជាអ្នកមើលថែទាំសត្វព្រៃជាពិសេសសត្វខ្សឹប និងសត្វគ្រាល ដែលជាប្រភេទសត្វកម្រ នៅក្នុងតំបន់ការដ្ឋានប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត ដែលស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្រសួងធនធានទឹក និងឧតុនិយម និងADB នឹងធ្វើការងារទំនើបកម្មរហូតដល់មានលក្ខណ:គ្រប់ជ្រុងជ្រោយ លើប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិតខាងលើក្នុងពេលដ៏ខ្លីខាងមុខនេះ។ ហើយអង្គការ WCS ខាងលើក៏ត្រូវគោរពនូវលក្ខ័ណជាអ្នក បង្កើនប្រពលវប្បកម្មទំនើបក្នុងវិស័យកសិកម្មក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តស្ទឹងជីនិតខាងលើ។
ឯកឧត្តម អនុរដ្ឋលេខាធិការ និងតំណាងក្រសួង MEF បានអនុវត្តន៍នូវក្រឹត្យច្បាប់ហិរិញវត្ថុ និងនិតិវិធិផ្សេងៗ ជាធរមានធ្វើការណែនាំដល់អង្គការ WCS ខាងលើឲ្យធ្វើការចំណាយដោយមានការសន្សំសំចៃឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ លើគ្រប់មុខចំណាយទាំងអស់របស់ខ្លួន។ មិនត្រឹមតែប៉ុនណ្ណោះអង្គការមួយនេះក៏ត្រូវអនុវត្តជាប្រចាំលើការបង់ពន្ធជូនរដ្ឋ ៕