ឯកឧត្តម នូ សាខន អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីសាខាគណបក្សមន្ទីរ-អង្គភាពជុំវិញខេត្ត ចំនួន ១១រួមមាន


ខេត្តកណ្តាល ៖រសៀលថ្ងទី០១ ខែកក្កដា នេះឯកឧត្តម នូ សាខន ប្រធានគណៈប្រចាំការគណបក្សខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីសាខាគណបក្សមន្ទីរ-អង្គភាពជុំវិញខេត្ត ចំនួន ១១រួមមាន ៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា-មន្ទីរកិច្ចការនារី-សាខាកាកបាទក្រហមខេត្តមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ-មន្ទីរទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភានិងអធិការកិច្ជ-មន្ទីរធម្មការនិងសាសនា-វិទ្យាល័យ ហ៊ុន សែន តាខ្មៅ-វិទ្យាល័យ ហ៊ុន សែន សេរីភាព-សាលាគរុកោសល្យនិងវិក្រិត្យការខេត្ត-មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន តាខ្មៅ ដើម្បី ណែនាំ ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងគណបក្ស-ការកសាងស/ជិគណបក្ស ត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២២ ខាងមុខ (នៅសាលប្រជុំមន្ទីរបក្សខេត្ក) ដោយមានការអញ្ជើញចូលរួមពី ឯឧ លោកជំទាវ ស/ជិគណៈអចិន្ត្រៃយ៍គណបក្សខេត្ត សរុបវត្តមាន ៧២នាក់។