ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានបញ្ជូនម៉ាស៊ីនបូមទឹក ចំនួន ០២គ្រឿងទៅបូមទឹកបញ្ចូលក្នុងប្រឡាយមេ ហ៊ុនសែនបារាយណ៍ ដើម្បីផ្គត់ផ្គង់ទឹកដល់ស្រែកសិករ


ថៃ្ងអាទិត្យ ១៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានបញ្ជូនម៉ាស៊ីនបូមទឹកធន់ធំកម្លាំង ៦៥សេះបន្ថែម ចំនួន ០២គ្រឿងទៀត ទៅបូមទឹកបញ្ចូលក្នុងប្រឡាយមេ ហ៊ុនសែនបារាយណ៍ ដើម្បីផ្គត់ផ្គង់ទឹកដល់ស្រែកសិករចំនួន ២៥០០ហិចតា ដែលកំពុងរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត ។ ស្រែទាំងនោះមានទីតាំង នៅតំបន់អាងទឹកទន្លេជុំ ក្នុងភូមិសាស្ត្រ ឃុំបារាយណ៍ ស្រុកបារាយណ៍ និងឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ៕