ឯកឧត្តម សារីកោសល្យ និងលោកជំទាវ បាននាំយកទេយ្យវត្ថុនិងទានវស្សា គ្រឿងបរិក្ខា ឧបភោគបរិភោគ មកប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅ វត្ត កែវ មុនី


នាព្រឹកថ្ងៃចន្ទ១រោចខែអាសាឍឆ្នាំជូត ទោស័ក ព,ស ២៥៦៤ ត្រូវនិង ទី ៦ ខែ កក្កដា ឆ្នាំ ២០២០ ឯកឧត្តម សារីកោសល្យ អ្នកតំណាងរាស្ត្រ មណ្ឌលពោធិ៍សាត់ និងលោកជំទាវ ព្រមទាំងមាតានិងបុត្រាបុត្រី បាននាំយកទេយ្យវត្ថុនិងទានវស្សា គ្រឿងបរិក្ខា ឧបភោគបរិភោគ មកប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅ វត្ត កែវ មុនី ស្ថិតក្នុងភូមិកែវមុនី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
ទឹកប្រាក់ដែលឯកឧត្តម និងលោកជំទាវ បានយកទៅប្រគេននាពេលនោះមានចំនួន ១,១០០ ០០០ រៀលគត់។ ជាមួយគ្នានេះផងដែរ ឯកឧត្តម និងលោកជំទាវបានជូនដល់យាយជី តាជី ក្នុងម្នាក់ៗ ១០០០០រៀលកងកម្លាំង ស័យការពារ និងប៉ូលីស
ក្នុងម្នាក់ៗ ២០០០០ រៀល ។ អញ្ជើញចូលរួមក្នុងពិធីនាព្រឹកនោះមានលោកជា សមាជិកក្រុងពោធិ៍សាត់ សមាជិកក្រុមប្រឹក្សាសង្កាត់បន្ទាយដី និងលោកមេភូមិ ផងដែរ ។