ថ្នាក់ដឹកនាំមន្រ្តីរាជការក្នុងខេត្តកំពង់ឆ្នាំង នាំយកទៀនព្រះវស្សា និង បច្ច័យប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន៩ក្នុងខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំងៈ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ នៅវត្តក្តីត្នោត ស្ថិតក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងនិងលោកជំទាវ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមា
ជិកក្រុមប្រឹក្សាខេត្តអភិបាលរង
ខេត្ត លោកលោកស្រីប្រធានអង្គភាពជុំវិញខេត្តបាននាំយកនូវទៀនព្រះ វស្សាគ្រឿងឧបភោគ
បរិភោគនិងបច្ច័យទៅវេរប្រគេនព្រះ សង្ឃដែលគង់ចព្រះវស្សានៅវត្តចំនួន៩ស្ថិត ខេត្តកំពង់ឆ្នាំង។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថាៈ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីមានសុខសន្តិភាព ពេញលេញ បានធ្វើឱ្យវិស័យពុទ្ធ ចក្រ និងអាណាចក្រ មានការរីកចម្រើនទន្ទឹមគ្នាពិសេសពុទ្ធបរិស័ទមានជីវភាពធូរធាបានចូលរួមកសាងទីវត្តអារាមឲ្យមានការអភិវឌ្ឍរីកចម្រើនជាលំដាប់។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍បន្តថាៈ ការចូល
កាន់ព្រះវស្សាគឺជាបុណ្យមួយដែលមានសារ:សំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុ សង្ឃ និងសាមណេបានរៀនធម៌ និងវិន័យឱ្យបានខ្ជាប់ ខ្ជួនតាមពុទ្ធឱវាទរយៈពេល០៣ខែ ចាប់ផ្តើមពីថ្ងៃ០១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ។ ការប្រគេនទៀនព្រះវស្សាព្រមទាំង គ្រឿងឧបភោគ បរិភោគ និងបច្ច័យយកមកវេរប្រគេន ព្រះសង្ឃ នាពេលនេះដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីធម៌ វិន័យព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។

ឯកឧត្តម ឈួរ ច័ន្ទឌឿន ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវបន្តចូលរួមធ្វើអនាម័យជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវនិងត្រូវអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺ COVID-១៩ កុំអោយកើតក្នុងគ្រួសារ និង នៅក្នុងមូលដ្ឋានរបស់ខ្លួន ។

នៅក្នុងឱកាសនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន និង លោកជំទាវ ព្រមទាំងមន្រ្តីរាជការបានប្រគេនទៀនព្រះវស្សា ០១ គូ និង ទេយ្យវត្ថុមាន អង្ករ ៥០គីឡូក្រាម , ប្រេង៣០ លីត្រ , ទឹកបរិសុទ្ធ កេស , មី កេស , ទឹកត្រី យួរ , ទឹកស៊ីអ៉ីវ យួរ , ទឹកក្រូច កេស និងបច្ច័យចំនួន៤០ម៉ឺនរៀលនិងថវិកាយាយជី តាជីបានចូលរួមក្នុងម្នាក់ៗ ១ម៉ឺនរៀល