ឯកឧត្តម អម សុភា បានជម្រុញដល់សម្បទានិកត្រូវខិតខំប្រើដីដាំដំណាំនិងចិញ្ចឹមសត្វដើម្បីបង្កើនចំណូលក្នុងគ្រួសារ


កំពង់ឆ្នាំងៈឯកឧត្តម អម សុភា អភិបាលរងខេត្តនិងជាប្រធានគម្រោងឡាសិត២ខេត្តកំពង់ឆ្នាំងបានជម្រុញបែបនេះនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០
ក្នុងពិធីចុះសំណេះសំណាលសាកសួរសុខទុក្ខ និងតាមដានត្រួតពិនិត្យការងារដាំដុះរបស់សម្បទានិកនៅភូមិខ្សាច់ស ឃុំក្រាំងល្វា និងភូមិគិរីអភិវឌ្ឍន៍ ឃុំឈានឡើង ដោយមានការចូលរួមពីមន្រ្តីជំនាញនិងអាជ្ញាធរដីចូលរួមផងដែរ។

ឯកឧត្តម អម សុភា បានមានប្រសាសន៍បន្តថាៈបន្ទាប់ពីទទួលបានដីសម្បទានស្របច្បាប់តាមរយ:គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ បច្ចេក
ទេស ពូជដំណាំ ធនធាននានាតាមរយ:គម្រោងឡាសិត២នេះដែលផ្តល់ឱកាសអោយគ្រួសារនីមួយៗមានឱកាសក្នុងការបង្កបង្កើនផល ចិញ្ចឹមសត្វ ធ្វើអោយគ្រប់ក្រុមគ្រួសារទទួលបានប្រាក់ចំណូលពង្រីកមុខរបបន្ថែមនិងមានជីវភាពធូរធាគ្រប់ៗគ្នា។

ឯកឧត្តម អម សុភា ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវតែបន្តការប្រុងប្រយ័ត្នខ្ពស់រក្សាអនាម័យជាប់ជាប្រចាំអនុវត្តអោយបានតាមការណែនាំរបស់ក្រសួងសុខាភិបាលដោយលាងដៃនិងសាប៊ូ អាល់កុល ចេល រក្សាគន្លាតសង្គមដើម្បីទប់ស្កាត់កុំអោយជំងឺកូវីដ១៩កើតមានក្នុងក្រុមគ្រួសារនិងសហគមន៍របស់យើង។