ឯកឧត្តមរដ្ឋលេខាធិការ និងជា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការដោះស្រាយ ការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី- ខេត្ត បានបើកកិច្ចប្រជុំផ្ទៃក្នុង​លេខាធិការដ្ឋាន​


 នៅទីស្តីការក្រសួង នាព្រឹកថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជា ប្រធានលេខាធិការដ្ឋាន នៃគណ:កម្មការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត បានបើកកិច្ចប្រជុំស្តីពី ការពិនិត្យលទ្ធផលការងារ ទិសដៅការងារបន្ត ការពង្រឹងតួនាទី និងភារកិច្ចរបស់សមាជិកលេខាធិការដ្ឋាន គណៈកម្មការដោះស្រាយ ការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី- ខេត្ត (គ.យ.ក.ស) ៕