ឯកឧត្តមញ៉វ សុង បានចូលរួមប្រគេនទៀនព្រះវស្សានិងបរិក្ខារចំណាំព្រះវស្សាដល់ព្រះសង្ឃចំនួន ៤៩ វត្ត


រសៀលថ្ងៃទី ៦ ខែកក្កដាឆ្នាំ ២០២០ ឯកឧត្តមញ៉វ សុង សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី ៧ បានចូលរួមប្រគេនទៀនព្រះវស្សានិងបរិក្ខារចំណាំព្រះវស្សាដល់ព្រះសង្ឃចំនួន ៤៩ វត្តគឺវត្តនៅក្នុងស្រុកបាកាន ៤២ វត្ត ស្រុកកណ្ដៀង ៤ វត្ត ក្រុងពោធិ៍សាត់៣ វត្ត ដែលជាការរៀបចំនិងជាអធិបតីភាពរបស់ឯកឧត្តមស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់និងលោកជំទាវ ជា ខេង ដោយវត្តុនីមួយៗទទួលបានទៀនព្រះវស្សាមួយគូ សាដក់ មួយប្រអប់ អង្ករ ១០០ គីឡូក្រាម ទឹកសុទ្ធ ៧ កេស ទឹកក្រូចនិងទឹកផ្លែឈើ ៧ កេស មី ១ កេសធំ ឆៃប៉ូវ ២០ គីឡូក្រាម ទឹកដោះគោខាប់ ១ ឡូ និងថវិកាបច្ច័យបួនចំនួន ១ ៩៩៧ 000 រៀល។