ឯកឧត្តម ប៉ុញ សច្ចៈ បានចូលរួមថ្លែងមតិបើកកិច្ចប្រជុំអបអរសាទរការចូលកាន់តំណែងថ្មីរបស់ប្រធានគណ:កម្មការក្រុមប្រឹក្សាទឹកអាសុី


រសៀលថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម បានចូលរួមថ្លែងមតិបើកកិច្ចប្រជុំអបអរសាទរការចូលកាន់តំណែងថ្មីរបស់ប្រធានគណ:កម្មការក្រុមប្រឹក្សាទឹកអាសុី និងជានាយកប្រតិបត្តិ K Water ថ្មី និងចូលរួមប្រជុំគណៈកម្មការក្រុមប្រឹក្សាទឹកអាសុីលើកទី១១ តាមរយ: ប្រព័ន្ធ On Line ។ កិច្ចប្រជុំបានពិនិត្យលើរបាយការណ៍ ២០១៩-២០២០ គម្រោងដែលបានបញ្ចប់ និងកំពុងអនុវត្ត រួមទាំងការចំណាយថវិកា និងផែនការប្រចាំឆ្នាំ។ កិច្ចប្រជុំក៏បានពិភាក្សាពីកិច្ចប្រជុំវេទិកាទឹកពិភពលោក, សប្តាហ៍ទឹកអាស៊ីអន្តរជាតិលើកទី២ នៅឥណ្ឌូនេស៊ី គ្រោងប្រព្រឹត្តទៅក្នុងខែតុលា ឆ្នាំ២០២០ ផែនការរៀបចំវេទិការ សប្តាហ៍ទឹកអាស៊ីអន្តរជាតិលើកទី៣ នៅប្រទេសចិន ២០២៤ ។ ក្នុងកិច្ចប្រជុំនេះដែរកម្ពុជាក៏បានធ្វើបទបង្ហាញពីវឌ្ឍនភាពនៃគម្រោង4Ps នៅខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ផងដែរ ៕