លោកជំទាវ មាន សំអាន និងឯកឧត្តម ទឹម ផន អញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយក្រុមប្រឹក្សាឃុំរំលេច និងឃុំព្រៃដើមថ្នឹង


នារសៀលថ្ងៃពុធ ទី០៨ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រួមនឹងឯកឧត្តម ទឹម ផន លេខាធិការគណៈកម្មការទី៩ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អមដំណើរដោយលោក នួន ថូ ប្រធានក្រុមប្រឹក្សាស្រុកសុីធរកណ្តាល បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយក្រុមប្រឹក្សាឃុំរំលេច និងឃុំព្រៃដើមថ្នឹង នៅសាលាឃុំរំលេច និងសាលាឃុំព្រៃដើមថ្នឹង ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង។
ក្នុងឱកាសនោះដែរ លោកជំទាវ ឯកឧត្តម បាននាំយកអំណោយសម្ភារៈមួយចំនួនផ្តល់ជូនក្រុមការងារឃុំសម្រាប់ប្រើប្រាស់បំពេញការងារ ដែលក្នុងមួយឃុំទទួលបាន ៖ ក្រម៉ា ២០, សាប៊ូដុំលាងដៃ ៤០ដុំ, អាល់កុលចំណុះ ១០លីត្រ ១ប៊ីដុង, មី ២កេស និងថវិកាចំនួន ៤០០,០០០៛ ( បួនរយពាន់រៀល )។