ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ប្រោសព្រះរាជទានសវនាការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះ ឯកឧត្ដមប្រធានរដ្ឋនៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ


នាវេលា​ព្រឹក​ថ្ងៃ​​ទី​២២​ កុម្ភៈ​ ឆ្នាំ​២០១៧នេះ​ ព្រះ​ករុណា​ជាអម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង​ ព្រះ​បាទ​សម្ដេច​ព្រះ​បរម​នាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ព្រះ​អង្គ​សព្វ​ព្រះ​រាជ​ហឫទ័យ​ស្តេច​យាង​ប្រោស​ព្រះ​រាជ​ទាន​សវនាការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ជូន​ចំពោះ​ ឯក​ឧត្ដម​ប្រធាន​រដ្ឋ​នៃ​ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិតឡាវ​ ព្រម​ទាំង​គណ:ប្រតិភូ​ ចូល​ក្រាបថ្វាយ​បង្គំ​គាល់​នា​ព្រះ​ទីន័ង​ទេវាវិនិច្ឆ័យ​ ព្រះ​បរម​រាជវាំង​ចតុម្មុខ​មង្គល​ ក្នុង​ឱកាស​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​​មក​កាន់​ព្រះ​រាជា​ណាចក្រ​កម្ពុជា​របស់​ឯកឧត្តម​។