ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​នៃ​សាលាគរុកោសល្យ និង​វិក្រឹតការ ពី​របៀប​បង្រៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក


បន្ទាយមានជ័យ៖ គ្រូបង្គោល​នៃ​សាលា​គរុកោសល្យ និង​វិក្រឹតការ​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ទទួល​វគ្គ​បណ្ដុះបណ្ដាល​ពី​របៀប​បង្រៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​គ្រូ​បង្គោល​ឱ្យ​ចេះ​ប្រើប្រាស់​ប្រព័ន្ធ​អេឡិចត្រូនិក​បម្រើ​ដល់​ការ​បង្រៀន​យក​ទៅ​អនុវត្ត​ផ្ទាល់​ជាមួយ​សិស្ស ដើម្បី​ធានា​បាន​ថា​សិស្សានុសិស្ស​នៅ​តែ​អាច​ទទួល​បាន​ការ​អប់រំ​ប្រកប​ដោយ​គុណភាព​ហើយ​ស្រប​តាម​ទិស​ដៅ​ក្រសួង​អប់រំ​យុវជន និង​កីឡា។
ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ​ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន​ និងកីឡា។ឆ្លៀត​ក្នុង​ឱកាស​នេះ​ឯកឧត្ដម​ក៏​បាន​លើក​ឡើង​ថា “ចាប់​ពី​ពេល​នេះ​តទៅ​បច្ចេកវិទ្យា ជា​ផ្នែក​មួយ​នៃ​កម្មវិធី​សិក្សា​សម្រាប់​គ្រឹះស្ថាន​បណ្ដុះបណ្ដាលគ្រូ” ដូច្នេះ​គ្រូ​ចេញ​ថ្មី​ទាំង​អស់​ត្រូវ​តែ​ចេះ​ប្រើប្រាស់​ប្រព័ន្ធGoogleហើយ​ក្រសួង​នឹង​ដាក់​បញ្ចូល​ទៅ​ក្នុង​សាលា​គ្រប់​កម្រិត​តែម្ដង។ ក្នុងពេលនេះដែរ ឯកឧត្ដមរដ្ឋមន្ត្រី​បានចែកជូនកុំព្យូទ័រយួរដៃចំនួន១០គ្រឿង ជូន​ដល់​សាលា​គរុកោសល្យ និងវិក្រឹតការ​ខេត្ត​បន្ទាយ​មាន​ជ័យ៕
១០ កក្កដា ២០២០ | សាលាគរុកោសល្យ និង​វិក្រឹតការ​ខេត្ត​បន្ទាយមានជ័យ