ឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន អញ្ជើញចុះទស្សនកិច្ចការងារ និងសង្កេតការសិក្សារបស់កុមារតូចតាមផ្ទះ


ខេត្ត​កំពង់​ឆ្នាំង៖ នា​ថ្ងៃ​ទី​២៣ ខែ​​កុម្ភៈ ឆ្នាំ​២០១៧ ​គណៈប្រតិភូ​​ក្រសួង​អប់រំ យុវជន និង​កីឡា​ ក្រោម​ការ​ដឹកនាំ​ដោយ​ឯកឧត្ដម​បណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​មន្ត្រី​ជំនាញ​អង្គការ​​សង្គ្រោះ​កុមារ បាន​អញ្ជើញ​ចុះ​ទស្សនកិច្ច​​ការងារ​ និង​សង្កេត​ការ​សិក្សា​របស់​កុមារ​តូច​តាម​ផ្ទះ​ នៅ​ភូមិ​បណ្ដែត​ទឹក​ចំនួន​០២​​ ក្នុង​ខេត្ត​កំពង់​ឆ្នាំង ដែល​ជា​កម្មវិធី​អប់រំ​កុមារ​តូច​របស់​អង្គការ​សង្រ្គោះ​កុមារ​។
ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​នេះ​ដែរ គណៈប្រតិភូ​​ បាន​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ និង​សំណេះសំណាល​ជាមួយ​គណៈ​គ្រប់​គ្រង​មន្ទីរ​​អប់រំ យុវជន និង​កីឡា ខេត្ត​ គណៈ​គ្រប់​គ្រង​សាលា​ លោកគ្រូ​-អ្នកគ្រូ និង​ម្តាយ​បង្គោល​ ដែល​ជា​អ្នកជួយ​បង្រៀន​កុមារ​តូច​ៗ​ឲ្យ​​មាន​សុខភាព​ល្អ​រឹង​មាំ​។ លើ​សពី​នេះ គណៈប្រតិភូ​ក៏បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការសិក្សាសកម្មភាព​អប់រំ​​នៅ​តាម​ខ្នង​ផ្ទះ​សម្រាប់​កុមារផងដែរ។