រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានដឹកនាំអង្គប្រជុំចង្អៀតអន្តរក្រសួង ពិភាក្សាចុងក្រោយមុនដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ស្តីពីការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្តាត់អំពើហិង្សាលើស្រ្តី ២០១៩ -២០២៣


នៅទីស្តីការគណៈរដ្ឋមន្រ្តី លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាសហប្រធាន បានដឹកនាំអង្គប្រជុំចង្អៀតអន្តរក្រសួង ពិភាក្សាចុងក្រោយមុនដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ស្តីពីការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្តាត់អំពើហិង្សាលើស្រ្តី ២០១៩ -២០២៣ និងមាន ការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ដែលជាសមាជិក សមាជិការ អន្តរក្រសួង កាលពីព្រឹកថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ។