សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីកាត់ឬសសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានាក្នុងវត្តមជ្ឈិមមារាម


នាព្រឹកថ្ងៃ២៥ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម អ៊ុក គង់ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងជា សមាជិកគណៈកម្មការទី១ ព្រឹទ្ធសភា បានអញ្ជើញចូលរួមជា កិត្តិយសក្នុងពិធីកាត់ឬសសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានាក្នុងវត្តមជ្ឈិមមារាម(ហៅវត្តត្រស់) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅភូមិត្រស់ ឃុំតាលាស់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។