ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និង ជាប្រធានក្រុមការងារទី១ គ.យ.ក.ស. អញ្ជើញដឹកនាំក្រុមការងារ ចុះទៅបើកកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និង វាយតម្លៃ លើវឌ្ឍនភាពការងារដោះស្រាយការកកស្ទះសំណុំរឿងនៅសាលាដំបូងខេត្តកណ្តាល


នៅព្រឹកថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នេះ ឯកឧត្តម គឹម សន្តិភាពរដ្ឋលេខាធិការក្រសួងយុត្តិធម៌និងជាប្រធានក្រុមការងារទី១ នៃគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត (គ.យ.ក.ស.) បានអញ្ជើញដឹកនាំក្រុមការងារទី១ ចុះទៅបើកកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពការងារដោះស្រាយការកកស្ទះសំណុំរឿងនៅ សាលាដំបូងខេត្តកណ្តាល ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារទទួលបន្ទុកតំបន់ទី១ ថ្នាក់ដឹកនាំ និង មន្ត្រីគ្រប់លំដាប់ថ្នាក់ នៃសាលាដំបូង និងអយ្យការអម សាលាដំបូងខេត្តកណ្តាល ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ ឯកឧត្តម គឹម សន្តិភាព ក៏បានក្រើនរម្លឹកផងដែរថា ការដោះស្រាយសំណុំរឿងទាំងអស់ត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវអភិក្រមទាំង៤ របស់ក្រសួងយុត្តិធម៌ គឺ លឿន ត្រឹមត្រូវ យុត្តិធម៌ និង មិនពុករលួយ។