សម្តេច ភក្តី សាយ ឈុំ អញ្ជើញចូលរួម រំលែកទុក្ខជាមួយក្រុមគ្រួសារសពលោក ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន


ល្ងាចថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញចូលរួម រំលែកទុក្ខជាមួយក្រុមគ្រួសារសពលោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តពោធិសាត់ ដែលបានទទួលមរណភាព កាលពីថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៨:៤៥នាទីព្រឹកក្នុងជន្មាយុ៦៣ឆ្នាំ ដោយរោគាពាធ។
សព លោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានលេខ៨៣ ផ្លូវ១២ គម្រោងទី៨ ផ្លាទីនៀម រ៉ូសាតូ(បុរីប៉េងហួតបឹងស្នោរ) ក្នុងសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សូមឧទ្ទិសបួងសួងសុំឱ្យវិញ្ញាណក្ខន្ធរបស់លោក ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន អញ្ជើញទៅកាន់សុគតិភព ជានិច្ចនិរន្តរ៍តរៀងទៅ… ៕