កិច្ចប្រជុំពិភាក្សាក្រុមការងារស្ដីពីគម្រោងគាំទ្រការអប់រំនៅកម្ពុជា ឆ្លើយតបជំងឺកូវីដ-១៩


រាជធានីភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងតំណាងអង្គការយូនីសេហ្វ ដែលជាក្រុមការងារនៃគម្រោងគាំទ្រការអប់រំនៅកម្ពុជា ឆ្លើយតបជំងឺកូវីដ-១៩ បានធ្វើកិច្ចប្រជុំពិភាក្សាដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ សមិទ្ធផលសម្រេចបាន បញ្ហាប្រឈម និងពិភាក្សាការស្វែងរកដំណោះស្រាយ ដើម្បីធានាបានថា សិស្សានុសិស្សនៅតែទទួលបានសេវាអប់រំប្រកបដោយគុណភាព និងសុវត្ថិភាព ខណៈប្រទេសកំពុងប្រឈមមុខនឹងវិបត្តិកូវីដ-១៩។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមការដឹកនាំដោយលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ សូមជម្រាបថា ក្នុងគម្រោងនេះទទួលបានការគាំទ្រពីសំណាក់អង្គការដៃគូមួយចំនួនដូចជា៖ អង្គការ USAID អង្គការ EU CDPF អង្គការ CDPF រដ្ឋាភិបាលជប៉ុន អង្គការ UNICEF Thematic (Denmark) រដ្ឋាភិបាលចិន អង្គការ GPE អង្គការ SIDA CDPF អង្គការ SIDA (Rgular Bilateral) អង្គការ UNICEF (Regular Resources)។

តាមរយៈគម្រោងខាងលើ បានផ្ដោតលើគោលដៅសំខាន់២រួមមាន៖
១.លើកកម្ពស់ការថែរក្សាអនាម័យនៅតាមសាលារៀន និងការបង្ការពីជំងឺកូវីដ-១៩
២.សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធានាបាននូវការបន្តផ្ដល់សេវាអប់រំដល់សិស្សានុសិស្ស៕

១៦ កក្កដា ២០២០ ទីស្ដីការក្រសួងអប់រំ