កិច្ចប្រជុំពិនិត្យពិភាក្សាបន្តលើការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី ទឹកកខ្វក់ និងប្រព័ន្ធលូ


ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការ នៃក្រសួងសាធារណការ និង ដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាបន្តលើសេចក្តីព្រាងច្បាប់ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យលើការប្រើប្រាស់ពាក្យពេចន៍ ឃ្លាឃ្លោង និងខ្លឹមសារក៏ដូចជាប្រមូលធាតុ ចូលបន្ថែមទៀតសម្រាប់ការតាក់តែង និងកែល្អមាត្រា១នៃជំពូកទី១ ស្ដីពីបទប្បញ្ញាត្តិទូទៅ ឱ្យមានខ្លឹម សារគ្រប់ជ្រុងជ្រោយ ងាយយល់ និងស្រួលអនុវត្ត។
ឯកឧត្ដមអនុរដ្ឋលេខាធិការបានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះសមាជិកសមាជិកា នៃអង្គប្រជុំទាំងមូលដែលបានចំណាយពេលវេលាចូលរួមក្នុងកិច្ចប្រជុំនេះ ព្រមទាំងចូលរួមផ្ដល់ធាតុ ចូលយ៉ាងផុលផុសដើម្បីឱ្យច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងបម្រើប្រយោជន៍រួម៕