ឯកឧត្តម ពេជ្រ វាសនា អមដំណើរដោយមន្ត្រីបច្ចេក​ទេសរបស់​ក្រសួង និង​ប្រធាន​មន្ទីរធនធានទឹក និងឧតុ​និយមខេត្តសៀមរាប បានធ្វេីការបូមទឹកបញ្ចូលស្រែសង្គ្រោះស្រូវដែលកំពុងខ្វះខាត​ទឹក ក្នុងឃុំចន្លាស់ដៃ​ ស្រុកក្រឡាញ់​


នៅរសៀល​ថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ពេជ្រ វាសនា ជាប្រធានមុខព្រួញចុះជួយខេត្តសៀមរាប និងជាអនុរដ្ឋលេខា​ធិការ ក្រសួងធនធានទឹក និង​ឧតុនិយម អមដំណើរដោយមន្ត្រីបច្ចេក​ទេសរបស់​ក្រសួង និងមានការចូលរួមពី​លោក​ប្រធាន​មន្ទីរធនធានទឹក និងឧតុ​និយមខេត្តសៀមរាប បានធ្វេីការបូមទឹកបញ្ចូលស្រែសង្គ្រោះស្រូវដែលកំពុងខ្វះខាត​ទឹក​ បន្ទាប់ពីទឹកដែលហូរពីអាងទឹកស្ទឹងស្រែង​១​ បានហូរចូលមកដល់ក្នុងអាងទឹកស្ពានស្រែង​ ស្ថិតក្នុងឃុំតាអាន​ និងឃុំចន្លាស់ដៃ​ ស្រុកក្រឡាញ់។
ប្រជាជនបានអបអរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលបានជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវ ដែលកំពុងជួបការខ្វះខាតទឹកបានទាន់ពេលវេលា ៕