ឯកឧត្តម ជា វ៉ាន់ដេត បានអនុញ្ញាតឱ្យ លោក Miyao Masahiro ប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនប្រចាំកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ


រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យលោក Miyao Masahiro ប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនប្រចាំកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សាអំពីការសហការរវាងស្ថាប័នទាំងពីរក្នុងការលើកកម្ពស់ទំនាក់ទំនងធុរកិច្ច និងការវិនិយោគលើកវិស័យបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ របស់ធុរជនប្រទេសទាំងពីរ។
លោក Miyao Masahiro បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី អំពីការងាររបស់អង្គការ JETRO នៅកម្ពុជាចាប់ពីឆ្នាំ២០១០មក ដោយបានដើរតួនាទីសំខាន់ក្នុងការសម្របសម្រួលវិនិយោគិនជប៉ុនមកវិនិយោគនៅកម្ពុជា។ ជាមួយនឹងការប្រឈមនឹងបញ្ហាកូវីដ១៩ លោក Miyao Masahiro បានលើកឡើងអំពីសារសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញទំនាក់ទំនងធុរកិច្ច និងការវិនិយោគ ព្រមទាំងអាចជួយធុរជនជប៉ុននិងកម្ពុជាជួបស្វែងយល់ ផ្លាស់ប្តូរព័ត៌មាន ព្រមទាំងអាចចាប់ដៃគូពាណិជ្ជកម្មជាមួយគ្នា។
ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ ហើយបានលើកឡើងថា នេះគឺជាពេលវេលាដ៏ល្អដែលយើងត្រូវធ្វើឌីជីថលនីយកម្ម ដើម្បីសម្រួលការងារខណៈដែលជំងឺឆ្លងកូវីដ១៩ កំពុងរាតត្បាតនៅទូទាំងពិភពលោក។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញពីកាលានុវត្តភាពក្នុងការធ្វើការជាមួយគ្នារវាងវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងធុរកិច្ចថ្មីក្នុងវិស័យបច្ចេកវិទ្យានៅកម្ពុជា ជាមួយក្រុមហ៊ុនឯកជនជប៉ុន។ ឯក ឧត្តមរដ្ឋមន្ត្រី ចង់ឱ្យមានមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលជប៉ុន ដែលអាចបង្ហាញនូវបច្ចេកវិទ្យាទំនើបៗរបស់ជប៉ុន ដល់វិនិយោគិនវ័យក្មេងរបស់កម្ពុជា និងឈានទៅដល់ការចាប់ដៃគូវិនិយោគជាមួយគ្នា ផងដែរ។
-រូបថតដោយ បូ ពន្លកបញ្ញា
-អត្ថបទដោយ ហ៊ន ធារ៉ា និងម៉ុក រ៉ាឌី
-បកប្រែទៅភាសាអង់គ្លេសដោយ រិត ភួងបញ្ញា
Minister Vandeth Chea held a meeting with Mr. Miyao Masahiro, head of mission of Japan External Trade Organization in Cambodia (JETRO)
——————–
Phnom Penh, 14 July 2020, Post and Telecommunications Minister Vandeth Chea met with Mr. Miyao Masahiro, head of mission of Japan External Trade Organization in Cambodia (JETRO) to discuss about the cooperation between the two institutions in the promotion of business and investment in ICT sector among the two nations.
Mr. Miyao Masahiro informed the minister about the presence of JETRO in Cambodia since 2010, playing a crucial role in the coordination of Japan investment in Cambodia. In relation to the challenges, caused by the Covid-19, Mr. Miyao Masahiro emphasized the importance of the use of digital technology in promoting business and investment and support Japanese-Cambodian businessman in their business meeting and exchange and eventually become a trade partner.
Minister highly welcomes this initiative, given that it is a good timing for the digitalization in enabling the facilitation of the workflow during the Covid-19 globally hit. Minister also raised about the opportunity, during the time of newly emerging business in ICT, of joint workforce between the National Institute of Post, Telecommunications and ICT (NIPTICT) and the Japanese private companies. Minister anticipates having the presence of Japanese digital technology centers, showing their high technology capacity to the Cambodian young entrepreneurs and the possibility of become investment partners.
-Photo by Ponlokpanha Bo
-Article by Theara Horn and Rady Mok
-Translation into English by Phoung Panha Reth