ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ធ្វើការថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០២កន្លែង


នៅថ្ងៃអាទិត្យ ១៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ធ្វើការថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០២កន្លែងរួមមាន ស្ថានីយកំពត ស្ថានីយស្ទឹងកែវ ដែលស្ថិតក្នុងខេត្តកំពត។ ក្រុមការងារបានបន្តដំណើរ និងធ្វើការថែទាំស្ថានីយចំនួន ០៤ ដែលមានស្ថានីយជលសាស្រ្ដចំនួន ០២កន្លែង និងស្ថានីយគុណភាពទឹកក្រោមដីស្វ័យប្រវត្តិចំនួន ០២កន្លែងរួមមាន ស្ថានីយគីរីវង្ស ស្ថានីយបុរីជលសា ស្ថានីយទឹកក្រោមដីគីរីវង្ស និងស្ថានីយទឹកក្រោមដីត្នោតទេ ដែលស្ថិតក្នុងខេត្តតាកែវ។ ក្រុមការងារបាន ៖
-ធ្វើ Calibrations ទិន្នន័យកម្ពស់ទឹក និងទិន្នន័យកម្រិតទឹកភ្លៀង ព្រមទាំងត្រួតពិនិត្យទិន្នន័យគ្រប់ប៉ារ៉ាម៉ែត្រទាំងអស់ដែលវាស់ដោយឧបរណ៍
-ធ្វើការផ្លាស់ប្ដូរអាគុយស្ថានីយចំនួន ០១
-កាប់សម្អាតទីធ្លាស្ថានីយជៀសវាងប៉ះពាល់ដល់ឧបករណ៍ ព្រមទាំងសម្អាតផ្ទាំងស្រូបកម្ដៅថ្ងៃផងដែរ ៕