ឯកឧត្តម អ៉ិតសំហេង អញ្ជើញចុះជួបសំណេះសំណាលជាមួយលោកចៅសង្កាត់ និងសមាជិកសមាជិកាក្រុមប្រឹក្សាសង្កាត់ទំនប់ទឹក


នាព្រឹកថ្ងៃទី ១៩ ខែកក្កដាឆ្នាំ ២០២០ នេះ ឯកឧត្តម អ៊ិតសំហេង ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខណ្ឌ បឹងកេងកង បានជួបសំណេះសំណាលជាមួយលោកចៅសង្កាត់ និងសមាជិកសមាជិកាក្រុមប្រឹក្សាសង្កាត់ទំនប់ទឹក ដើម្បីពិនិត្យលើការផ្ដល់សេវាសាធារណៈ និងការគ្រប់គ្រងនិងបង្កា ជំងឺកូវីដ១៩ នៅក្នុងដែនរដ្ឋបាលសង្កាត់ទំនប់ទឹក។
ក្រោយស្ដាប់នូវរបាយការណ៍របស់លោក ឡូយ សារឿន ដែលជាចៅសង្កាត់ និងមតិនានារបស់ ក្រុមប្រឹក្សាសង្កាត់ទំនប់ទឹក ឯកឧត្តម អ៊ិត សំហេង បានសំដែងនូវការកោតសរសើរ និងអរគុណដល់ ចៅសង្កាត់ សមាជិកក្រុមប្រឹក្សាសង្កាត់ និងមន្ត្រីទាំងអស់ រួមទាំងមន្ត្រីនគរបាល នៅក្នុងសង្កាត់ ទំនប់ទឹក ដែលកន្លងទៅនេះបានខិតខំយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងបានចុះណែនាំប្រជាពលរដ្ឋឲ្យគោរពនូវវិធានការណ៍នានារបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ និងបង្ការជំងឺ កូវីដ១៩ បានយ៉ាងល្អប្រសើរ។
ឯកឧត្តម អ៊ិត សំហេង ក៏បានផ្ដាំផ្ញើរដល់លោកចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាសង្កាត់ទំនប់ទឹក ទាំងអស់ ត្រូវបន្តរយកចិត្តទុកដាក់លើការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងបន្តចុះណែនាំប្រជាពលរដ្ឋឲ្យរក្សា នូវវិធានអនាម័យ និងគម្លាតសង្គម ដែលក្រសួងសុខាភិបាលបានកំណត់ ដើម្បីធានានូវសុវត្ថិភាពនិងសុខភាពជូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះសង្កាត់ត្រូវបន្តក្តាប់សំណូមពរ និងដោះស្រាយសំណូមពរនានាជូនបងប្អូនប្រជាពលរដ្ឋជាប្រចាំ និងត្រូវរាយការណ៍ជូនទៅខណ្ឌដើម្បីជ្រាប និងដោះស្រាយប្រសិនជាចាំបាច់។