ឯកឧត្តម សួស គង់ បានដឹកនាំគណៈ កម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃ ការងារស្តារឡើងវិញផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០១ខ្សែ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម


នៅព្រឹកថ្ងៃចន្ទ ១៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែ កក្កដា ឆ្នាំ ២០២០ ឯកឧត្តម សួស គង់ រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈ កម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃ ការងារស្តារឡើងវិញផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០១ខ្សែ ប្រវែង ៧.២០០ម ទទឹង ៦ម ចិញ្ចើមក្រាលក្រួសក្រហមទទឹងម្ខាងៗ ប្រវែង ០១ម កម្រាស់ ០,២ម ស្ថិតនៅភូមិផ្អាវ ឃុំផ្អាវ ទៅភូមិដូនប៉ែន ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសូងការពារជាតិ (ឯ.ឧ ឧត្តមសេនីយ៍ឯក ង៉ែត នរិន្ទ្រ)៕