លោកជំទាវ មាន​ សំអាន​ បានអញ្ជើញចុះសួរសុខទក្ខ និងនាំយកថវិកា​ នំ​ សាប៊ូ​ និងសម្ភារៈប្រេីប្រាស់ របស់សម្តេច​វិបុលសេនាភក្តី សាយ ឈុំ ទៅចែកជូន​កុមារកំព្រា​នៅ​មណ្ឌលកុមារភូមិខៃ


លោកជំទាវ មាន​ សំអាន​ ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញចុះសួរសុខទក្ខ និងនាំយកថវិកា​ នំ​ សាប៊ូ​ និងសម្ភារៈប្រេីប្រាស់មួយចំនួន​ ដែលជាទឹកចិត្តដ៏ថ្លៃថ្លារបស់សម្តេច​វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជា ទៅចែកជូន​កុមារកំព្រា​នៅ​មណ្ឌលកុមារភូមិខៃ ដែលមានកុមារកំព្រាចំនួន ៣៨នាក់ បុគ្គលិកក្នុងមណ្ឌលចំនួន ០៨នាក់ និងសិស្សសាលារៀនអូរអុកគូទចំនួន ៤៥នាក់ សរុបចំនួន ៩១នាក់ ស្ថិតក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។