ក្នុងក្រុងតាខ្មៅ​ ខេត្តកណ្តាល ត្រូវបានតម្លេីងស្តុបចំនួន​ ៣​ បង្គោល ដេីម្បីសម្រួលការធ្វេីដំណេីររបស់បងប្អូនប្រជាពលរដ្ឋ


បង្គោលភ្លេីងស្តុបចំនួន​ ៣​ បង្គោល​ ក្នុងក្រុងតាខ្មៅ​ ខេត្តកណ្តាល ត្រូវបានតម្លេីង​ ដេីម្បីសម្រួលការធ្វេីដំណេីររបស់បងប្អូនប្រជាពលរដ្ឋ
ធ្វេីការតម្លេីងស្តុបចំនួន​ ៣​ បង្គោលលេីកំណាត់ផ្លូវលេខ​ ២១​ កែងនឹងផ្លូវលេខ​ ២១២​ ស្ថិតក្នុងសង្កាត់តាខ្មៅ​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល ដេីម្បីសម្រួលការធ្វេីដំណេីរជូនបងប្អូនប្រជាពលរដ្ឋ។​ បន្ថែមពីនោះធ្វេីការសាងសង់​ ជួសជុលថែទាំ​ និងដាក់លូ​ លេីកំណាត់ផ្លូវលេខ​ ៤​ ផ្លូវលេខ​ ២១​ ផ្លូវលេខ​ ១២៩​ ផ្លូវលេខ​ ១២០​ ផ្លូវលេខ​ ១៥១A ផ្លូវលេខ​ ៣៤​ ផ្លូវលេខ​ ១៤៣​ ផ្លូវលេខ​ ១៤​ និងផ្លូវលេខ​ ១១០​ ដោយមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្តកណ្តាល​ កាលពីថ្ងៃទី១៩​ ខែកក្កដា​ ឆ្នាំ២០២០។
ក្នុងករណីបងប្អូនប្រជាពលរដ្ឋចង់រាយការណ៍ពីផ្លូវខូចខាត សូមចូលរួមសហការជាមួយក្រសួង ដោយទាញយកឥតគិតថ្លៃ(តាមតំណភ្ជាប់ខាងក្រោម)នូវ កម្មវិធីថែទាំផ្លូវ​ (Road Care Mobile App) ហើយគ្រាន់តែថត និងផ្ញើមកក្រសួងដើម្បីអាចចាត់វិធានការទាន់ពេល។ សូមចូលរួមថែរក្សាផ្លូវថ្នល់របស់យេីងទាំងអស់គ្នា។