ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ ចុះជីកប្រឡាយជើងក្អែប


នៅថ្ងៃចន្ទ ១៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ ចុះជីកប្រឡាយជើងក្អែប នៅក្នុងខេត្តព្រះវិហារ រួមមានដូចខាងក្រោម ៖
១. ប្រព័ន្ធធារាសាស្ត្រ ៩៥ ស្ថិតនៅភូមិទំនប់ សង្កាត់ប៉ាលហាលក្រុងព្រះវិហារ មានចំនួន ១១ខ្សែ សម្រេចបាន៨០%
២ ប្រព័ន្ធធារាសាស្ត្រ ស្រីស្នំ ស្ថិតក្នុងភូមិខ្យង ឃុំខ្យង ស្រុកជ័យសែន មានចំនួន០៧ខ្សែ សម្រេចបាន១០០% ។
ចំពោះកម្មករបំណាក់ស្រុក និងប្រជាពលរដ្ឋពុំមានការងារធ្វើនៅអំឡុងពេលមានជំងឺកូវីត១៩ ពលរដ្ឋនៅតាមបណ្តាភូមិនានាបានមកធ្វើពលកម្មកាយប្រឡាយជើងក្អែបក្នុង ០១ខ្សែមានពលករចំនួន៥៥នាក់ ។ សរុបរួម ០២អនុគម្រោងស្មើចំនួន ១៨ខ្សែត្រូវប្រើពលករ ៩៩០នាក់ ៕