មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានបន្តបូមទឹក ដេីម្បីផ្តល់ទឹកស្អាតប្រេីប្រាស់ ដល់ប្រជាពលរដ្ឋ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ


នៅព្រឹកថ្ងៃពុធ ២កេីត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានបន្តបូមទឹកដោយប្រេីប្រាស់ម៉ាសុីនបូមទឹកចំនួន ០២គ្រឿង ខ្នាត ៦៥សេះ ពីស្ទឹងមង្គលបូរី បង្ហូរតាមប្រឡាយកាមុល ទៅស្ទឹងសិរីសោភ័ណ ដេីម្បីផ្តល់ទឹកស្អាតប្រេីប្រាស់ ដល់ប្រជាពលរដ្ឋ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ៕