សិក្ខាសាលាស្តីពីការវិភាគពីស្ថានភាពវិស័យទឹកស្អាត និងអនាម័យខេត្តកណ្តាល


មន្ទីរអភិវឌ្ឍជនបទខេត្តកណ្តាល បានរៀបចំសិក្ខាសាលាស្តីពីការវិភាគពីបរិបទ នៃវិស័យទឹកស្អាត និងអនាម័យ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល និងមានការអញ្ជើញចូលរួមពីលោកប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍជនបទ លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍជនបទខេត្ត និងលោកលោកស្រីប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ អភិបាលរងក្រុងស្រុក និងអង្គការជាដៃគូ។