ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត បានណែនាំប្រជាកសិករ ជីកប្រឡាយជើងក្អែប


នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត បាន-នឹងកំពុងណែនាំប្រជាកសិករ ជីកប្រឡាយជើងក្អែប នៅប្រព័ន្ធធារាសាស្ត្រអាងទឹកទំនប់ត្រពាំងបឹង ស្ថិតនៅក្នុងឃុំសត្វពង ស្រុកឈូក ខេត្តកំពត ចំនួន ០៧ខ្សែ សម្រេចបាន ៧០% ។ ពលកម្មចូលរួមមានពលករចំណាកស្រុក និងប្រជាពលរដ្ឋដែលគ្មានការងារធ្វើក្នុងកំឡុងពេល កូវីត១៩ ។ ដោយមានចំនួន ៤៥នាក់ ក្នុងមួយខ្សែៗ សរុបទាំង ០៧ខ្សែ មានចំនួន ៣១៥នាក់ ៕