ឯកឧត្តម ចាន់ ស៊ីណាត បានដឹកនាំក្រុមការងារចុះធ្វើការពិនិត្យ និងជំរុញលើការងារក្នុងខេត្តបន្ទាយមានជ័យ


នៅថ្ងៃសុក្រ ៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការនៃ ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានមុខព្រួញខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងាររបស់ក្រសួងជាច្រើនរូប និងប្រធាន និងអនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យអញ្ជើញចុះធ្វើការពិនិត្យ និងជំរុញលើការងារដូចតទៅ ៖
១- ជម្រុញការងារអន្តរាគមន៍បូមទឹកដើម្បីដោះស្រាយជាបន្ទាន់លើកង្វះខាតទឹក។
២- ជម្រុញការងារជីកប្រព័ន្ធប្រឡាយជើងក្អែបឲ្យបានឆាប់បំផុតសំរាប់អូសទឹកដល់ស្រែបម្រើឲ្យការផលិតបានទាន់សភាពការ។
ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានខិតខំធ្វើការអនុវត្តតាមបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយសហការយ៉ាងសកម្មជាមួយនឹង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF ជម្រុញកម្មវិធីជីកប្រព័ន្ធប្រឡាយជើងក្អែបក្នុងក្របខណ្ឌទូទាំងប្រទេសដើម្បីរួមចំណែកដោះស្រាយការងារ ជូនបងប្អូនប្រជាពលករ កសិករ និងកម្មករដែលឥតមានការងារធ្វើដោយបុព្វហេតុ វិបត្តិ EBA និងជំងឺ COVID-19 ឲ្យមានការងារធ្វើ បានកម្រៃ និងអូសទឹកបានដល់ស្រែរបស់ខ្លួន។
៣- ឯកឧត្តម អនុរដ្ឋលេខាធិការបានធ្វើការអនុវត្តតាមបទបញ្ជាជាកំហិត របស់ ឯកឧត្តម លឹម គានហោ លើការជម្រុញឲ្យធ្វើការអនុវត្តបានឆាប់បំផុតលើការដោះស្រាយបញ្ហាគ្រប់គ្រងធនធានទឹកតាមព្រំដែនប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលក្នុងនោះរួមមានការងារដូចតទៅ ៖
ក- តំបន់ម៉ាឡៃ
ខ- តំបន់អូខៃដន ដែលក្រសួងកំពុងសហការ ការងារជាមួយនឹងភាគីកូរ៉េ
គ- តំបន់ ០៥ តំបន់តាម៉ុក តំបន់ទំនប់ថ្មី តំបន់ស្រែង១ តំបន់ស្រែង២ តំបន់ស្ទឹងក្រសាំង និងតំបន់ថ្មពួក ដែលកំពុងសហការងារជាមួយនឹង ADB
ឃ- តំបន់ស្ទឹងស្វាយចែក និងបឹងម្កាក់
ង- តំបន់ស្ទឹងសេរីសោភ័ណ្ឌ ស្ទឹងមង្គលបូរី តំបន់ប្រឡាយព្រៃខ្ពស់ ចារ និង ពោរពីដើម កំពុងសហការ ការងារនឹង ADB ៕