ឯកឧត្តម ស៊ិន វុទ្ធី ដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃពីសក្តានុពលទឹកក្នុងតំបន់អាងស្ទឹងកែវ


ព្រឹកថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០១៧ ឯកឧត្តម ស៊ិន វុទ្ធី អគ្គនាយកកិច្ចការរដ្ឋបាល ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួង បន្តចុះត្រួតពិនិត្យ សិក្សា និងវាយតម្លៃពីសក្តានុពលទឹកក្នុងតំបន់អាងស្ទឹងកែវ និងស្ទឹងភេរ ស្ថិតក្នុងភូមិសាស្ត្រស្រុកឈូក ខេត្តកំពត ៕