គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា បានបន្តដំណើរចុះពិនិត្យ និងសិក្សាស្វែងយល់ទីតាំងមួយចំនួនក្នុងខេត្តកំពង់ធំ


បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំ និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ធំ និងមន្ទីរពាក់ព័ន្ធជុំវិញខេត្តរួចមក នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការ បានបន្តដំណើរចុះពិនិត្យ និងសិក្សាស្វែងយល់ទីតាំងមួយចំនួនក្នុងខេត្តកំពង់ធំ ៖
១.ចុះពិនិត្យមើលកសិដ្ឋានចិញ្ចឹមជ្រូក និងមាន់ ស្ថិតនៅភូមិគគីរ ឃុំជ្រប់ ស្រុកសន្ទុក។
២.ចុះពិនិត្យមើលសហគមន៍កសិកម្ម ដាំដំណាំបន្លែសុវត្តិភាព ស្ថិតនៅភូមិស្នោរ ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ។
ដំណើរចុះពិនិត្យ និងសិក្សាស្វែងយល់ទីតាំងខាងលើ មានការអមដំណើរដោយមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងតំណាងក្រសួង-ស្ថាប័ន ពាក់ព័ន្ធនឹងវិស័យរបស់គណៈកម្មការទី៣នៃរដ្ឋសភា៕