ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកស្វាយយា កំពុងដើរតួនាទីយ៉ាងសំខាន់


បន្ទាប់ពីទទួលរងនូវការខូចខាតដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកស្វាយយា ស្ថិតក្នុងឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ត្រូវបានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង ធ្វើការជួសជុលឡើងវិញ ។ ការងារនេះ បានចាប់ផ្តើមកាលពីថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០១៧ ហើយគ្រោងនឹងបញ្ចប់នៅដើមខែមីនា ឆ្នាំ ២០១៧ នេះ ។
សូមជម្រាបជូនថា ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកស្វាយយា បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ទឹកសម្រាប់បំរើឱ្យការងារបង្កបង្កើនផលលើផ្ទៃដីស្រូវវស្សា ចំនួ​ន ៣០០ ហិកតា និងស្រូវប្រាំង ចំនួន ៩២ ហិកតា ក្នុងឃុំសំរោង និងឃុំច្រេស ស្រុកចន្ទ្រា ៕