ឯកឧត្ដម សាយ សំអាល់ អនុញ្ញាតឱ្យស្ថាបនិកមូលនិធិបេះដូងបីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ


នៅ​រសៀល​ថ្ងៃទី​២​ ខែ​មីនា​ ឆ្នាំ​២០១៧​ ឯកឧត្ដម​ សាយ​ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​អនុញ្ញាត​ឱ្យ​កញ្ញា​ Hisae ARAI នាយិកា​ និង​ជា​ស្ថាបនិក​មូល​និធិ​បេះដូង​បី​ (Three Hearts Foundation) អតីត​បវរកញ្ញាជប៉ុន​ឆ្នាំ​២០១១​ (Crowned Miss Japan) ចូល​ជួប​សម្ដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​ពាក់​ព័ន្ធ​នឹង​ការ​រួមចំណែក​ដល់​កិច្ច​គាំ​ពារ​បរិស្ថាន​​។ ក្នុង​នាម​ជា​ឯកអគ្គរដ្ឋទូត​សុឆន្ទៈ កញ្ញា​បាន​ជម្រាប​ជូន​អំពី​​សកម្មភាពការងារអនុវត្ត​គម្រោង​នានា​​នៅ​កម្ពុជា​ ពាក់​ព័ន្ធ​នឹង​​ការ​ងារ​សំអាត​ទីក្រុង​ ការ​ថែទាំ​សុខភាព​ និង​ការ​ផ្លាស់ប្តូរ​​វប្បធម៌​រវាង​ប្រទេស​ទាំង​ពីរ​។ ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​សម្ដែង​នូវ​ការស្វាគមន៍​ និង​​គាំទ្រចំពោះ​បេសកកម្ម​របស់​កញ្ញា​នៅកម្ពុជា​ ហើយ​ឯកឧត្តម​រដ្ឋមន្រ្តី​ក៏បាន​​ជម្រាប​ជូន​ភ្ញៀវ​អំពី​បេសកកម្ម​របស់​ក្រសួង​បរិស្ថាន​ ដោយ​ផ្តោត​ជា​ចម្បង​លើ​កិច្ច​គាំពារ​បរិស្ថាន​។ ភាគី​ទាំងពីរប្តេជ្ញាបន្ត​ពង្រឹង​កិច្ច​សហការ តាម​រយៈ​ការ​ជំរុញ​ឱ្យ​មាន​​ការ​អនុវត្ត​គម្រោងកិច្ច​សហប្រតិបត្តិការ​​រួមគ្នា​ ដើម្បី​លើក​កម្ពស់​កិច្ច​គាំពារ​បរិស្ថាន​​។