ឯកឧត្តម អ៊ុន ចាន់ដា៖ រដ្ឋបាលឯកភាព នាំមកនូវវឌ្ឍនភាព និងភាពជោគជ័យក្នុងការដឹកនាំ


ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងនៅព្រឹកថ្ងៃទី២៩ ខែកក្ដដា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី៥ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៣ ស្ដីពី ការពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាង ផែនការចំណូល-ចំណាយថវិកា សម្រាប់ឆ្នាំ២០២១ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម ថា៖ “យើងជោគជ័យមកដល់ពេលនេះ ដោយសារយើងមានរដ្ឋបាលឯកភាព ទាំងគណ:អភិបាលខេត្ដ គណ:បញ្ជាការឯកភាពខេត្ត និងក្រុមប្រឹក្សាខេត្ត” ។

នាឱកាសនោះផងដែរ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកឡើងអំពីសមិទ្ធផលនានា ដែលលេចចេញជារូបរាងឡើងក្នុងអំឡុងពេលឯកឧត្ដម អ៊ុន ចាន់ដា ចូលកាន់តំណែងអភិបាលខេត្តកំពង់ចាម ដូចជា ស្ពាន ផ្លូវថ្នល់ អគាររដ្ឋបាល ទប់ស្កាក់ការបាក់ច្រាំងទន្លេ ដោះស្រាយទំនាស់ដីធ្លី …ពិសេសការទប់ស្កាត់ការរីករាលដាល ជំងឺCovid-19 ក្នុងខេត្តកំពង់ចាម បានជោគជ័យ៕