លោកជំទាវ ឡោក ខេង អញ្ជើញចុះជួបសំណេះសំណាលជាមួយប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី​ និងសហការី ដើម្បីស្វែងយល់ពីសកម្មភាពការងារ និងបញ្ហាប្រឈមក្នុងការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ


លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវ: និងកិច្ចការនារី នៃរដ្ឋសភា និង ឯកឧត្តម លោកជំទាវ អនុប្រធាន​ លេខាធិការ​ សមាជិក សមាជិកាគណ:កម្មការ​ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ លោកវេជ្ជបណ្ឌិត ហុីង ផាន់សុគន្ធា ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី​ និងសហការី ដើម្បីស្វែងយល់ពីសកម្មភាពការងារ និងបញ្ហាប្រឈមក្នុងការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋជាពិសេសយន្តការក្នុងការប្រើប្រាស់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) និងប័ណ្ណមូលិធិសមធម៌ និងការអនុវត្តន៍គោលនយោបាយផ្តល់ថវិកាជូនប្រជាពលរដ្ឋក្រីក្រ១ ក្រីក្រ២​ ក្នុងកំឡុងពេលកូវុីដ ព្រមទាំងគោលនយោបាយផ្តល់ថវិការជូនស្ត្រីមានផ្ទៃពោះ និងក្នេងក្រោមអាយុ២ឆ្នាំ​ នៅព្រឹកថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០២០ នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ។