រដ្ឋបាលលខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត លើកទី១៥ អាណត្តិទី៣


ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នេះរដ្ឋបាលលខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត លើកទី១៥ អាណត្តិទី៣ នៅសាលប្រជុំជាន់ទី៣សាលាខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្ដម ឡុង សុវណ្ណ ប្រធានក្រុម ប្រឹក្សាខេត្ត និងឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិកក្រុម ប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងទាំងបី នាយក នាយករងរដ្ឋបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរង និងប្រធានក្រុមប្រឹក្សាក្រុង ស្រុក។